នារីបម្រើក្មេងចាស់ឈរចាំមើលសោមាបញ្ចេញថ្វីដៃដោយទឹកមុខប៉ប្រិមហាក់ពេញចិត្តនឹងភាពជាកុលស្ត្រីរបស់នារីវ័យក្មេងម្នាក់នេះជាខ្លាំង។ ម្នាក់ៗសែនស្រលាញ់ពេញចិត្តពីភាពចេះដឹងរាក់ជ្រៅចេះគួរសមនិងរួសរាយមិនប្រកាន់វណ្ណៈ អ្នកណាក៏ចូលចិត្តនិងស្រលាញ់នារីចំពោះមុខម្នាក់នេះដែរ។
មិនទាន់ទាំងអីផង ក្លិនឈ្លុយចេញពីការឆាគ្រឿងទេសផ្សំជាមួយនឹងសាច់ជ្រូកចិញ្ច្រាំហាក់សាយក្លិនភាយចេញពីរោងបាយទៅកាន់ទីវាលខាងក្រៅ។ ជាកត្តាទាក់ចិត្តឲ្យអ្នកកំលោះដែលកំពុងតែមមើនឹកដល់ស្រីស្រស់ម្ចាស់ផ្ទះហាក់បាត់អស់អារម្មណ៍នឹកបែរទៅចង់ដឹងថាក្លិនឈ្ងុយប្រហើរញ៉ាំងឲ្យចង់បរិភោគនោះចេញពីប្រភពណា?
ម្ចាស់រាងកាយហាប់មាំបោះជំហានតិចៗទៅតាមក្លិនឈ្ងុយដែលហោះមកប៉ះនឹងឃានវិញ្ញាណដោយអត់មិនបាន។ អ្នកឈប់ទ្រឹងពេលឃើញស្រីស្រស់ក្នុងឈុតពណ៌ខ្មៅលាយលំចម្រុះនឹងលម្អពណ៌បៃតងស្រស់ជាក្បាច់ធ្វើពីអំបោះកប្បាសកំពុងតែមមាញឹកនឹងការចាត់ចែងចម្អិនអាហារក្រោមផ្សែងខ្មាញ់ពណ៌ប្រផេះ។
«ហឹះហឹះ!» អ្នកកំលោះលួចសើចក្នុងបំពង់កក្រោយពេលឃើញរូបកម្រប្រទះបែបនេះ អ្នកក្រពាត់ដៃចាំមើលចុងភៅរូបស្រស់ចម្អិនអាហារដោយដាក់កាយផ្អែកនឹងដើមទឹកដោះគោដែលសាយជាម្លប់ត្រឈៃត្រជាក់ចិត្តចម្លែក។ នឹកឆ្ងល់ដូចគ្នាថាម្លប់ឈើវាត្រជាក់ឬមានអ្វីដែលត្រជាក់ចិត្តជាងនេះ?
ងាកមកខាងស្រីដែលកំពុងតែមមាញឹកនឹងការចម្អិនម្ហូបដោយមានជំនួយពីបាវព្រាវក្បែរកាយ ហាក់ពុំយកចិត្តទុកដាក់ទេថាមានអ្នកកំពុងតែលួចលបសម្លឹងមើលដោយមិនដាក់ភ្នែក ថែមទាំងសមចិត្តសមបំណងរីករាយប្លែកខុសប្រក្រតី។
នាងដឹងតែម្យ៉ាងគតធ្វើយ៉ាងណាឲ្យអាហារនេះមានឱជីរសតាមសមប្រកបតាមដែលអាចធ្វើទៅបាន។ សោមាដួសម្ហូបក្នុងខ្ទះមកភ្លក់ដោយកាយវិការយកចិត្តទុកដាក់ មុននឹងញញឹមសមចិត្តពេលរសជាតិត្រូវតាមសេចក្តីត្រូវការ។ បន្ទាប់មកនាងក៏ដួសម្ហូបដែលទើបនឹងធ្វើរួចនោះហុចឲ្យបរិវាដែលនៅក្បែរៗសាកភ្លក់លមើលថាថ្វីដៃរបស់នាងយ៉ាងណាដែរ?
«បងម៉ីសាកបន្តិចមើស៎!» សោមា ហុចស្វាបព្រាទៅឲ្យបាវព្រាវវ័យស្របាលៗខ្លួនតែក៏ត្រូវហាមប្រាមពីសំណាក់ អ៊ុំសាន ដែលជាចាស់ទុំក្នុងចំណោមបាវប្រាវស្រីៗទាំងឡាយ។
«មិនបានទេអ្នកនាងតូច...អ្នកនាងភ្លក់តែម្នាក់ឯងបានហើយ!» និយាយដល់ត្រឹមនេះ អ៊ុំសាន ក៏ងាកទៅកាន់បាវព្រាវក្មេងៗឲ្យត្រលប់ទៅរៀបចំចាត់ចែងតុអាហារនៅផ្ទះធំវិញ ព្រោះម្ហូបក៏ចាត់ចែងរួចនៅចាំតែរៀបចំអាហារតែប៉ុណ្ណោះក៏រួចជាការស្រេច។
«នាងម៉ី នាងនី! មើលទៅសួរលោកម្ចាស់ថាត្រូវរៀបអាហារនៅកន្លែងណា? អាលនឹងលើកម្ហូបអាហារយកទៅ ព្រោះនេះដូចជាថ្ងៃជ្រេណាស់ហើយ!»
ស្តាប់សម្តីរបស់នារីវ័យចំណាស់រួច នាងម៉ី ក៏ដកដៃដែលប្រុងនឹងទទួលមកវិញ រួចប្រញាប់ឱនទទួលការបង្គាប់របស់នារីចំណាស់។ សោមា ជ្រួញចិញ្ចើមហាក់ល្អក់ចិត្តបន្តិចដែលខ្លួនជាដើមហេតុធ្វើឲ្យ នាងម៉ីត្រូវ អ៊ុំសាន ស្តីបន្ទោស ទើប សោមា ដាក់ស្លាបព្រាចុះនិងលូកយកចានថ្មដែលទ្រាប់ស្លឹកចេកកាត់ជាក្បាច់បញ្ចកោនស្រាប់នោះមកដាក់ប្រហុកចិញ្ច្រាំសាច់ជ្រូកដែលខ្លួនទើបនឹងចម្អិនអមដោយអន្លក់ស្វាយខ្ចីត្រកួនឈ្លក់ទឹក ត្រសក់ចិតជាក្បាច់អង្កាញ់ៗទឹករលក រួមទាំងការ៉ុតពណ៌ទឹកក្រូចស្រស់សែនមានសោភ័ណ្ឌជាទីពន្លឹក។
លើសពីនោះទៀតសោត សម្លដែលបង់អង្ករលីងជាកិច្ចចុងក្រោយគេនោះក៏ត្រូវដួសដាក់ត្រលោកដូង ដែលដុសខាត់យ៉ាងប្រណីតអមដោយក្បាច់ចាក់ជនៅមាត់ត្រលោកជាពិសេស មុននឹងបិតដោយគម្របត្រលោកដូចគ្នាដែលមានក្បាច់ផ្កាចន្ទន៍ស្អាតទាក់ភ្នែកពន់ពេក។
សោមា ដាក់ម្ហូបអាហារដែលទើបចម្អិនរួចលើខ្ពបអាហារធ្វើពីឬស្សីពីគ្រាប់អំពិលរំលេចដោយក្បាច់តំណក់ទឹកនិងផ្កាតូចៗពណ៌សលាយលំចម្រុះគ្នាយ៉ាងត្រឹមត្រូវ មុននឹងងាកខ្លួនមកដួសបាយដែលដាំឆ្អិនដាក់ក្នុងឆ្នាំងដីក្បែរនោះរួចជាស្រេច។
«នេះរួចរាល់ហើយអ៊ុំ...អ៊ុំចាំជួយមើលយកទៅរៀបផង ខ្ញុំសុំពេលធ្វើចាហួយបន្តិចណា៎!» សោមា និយាយបណ្តើរលើកបាយម្ហូបដាក់ក្បែរដៃ អ៊ុំសាន បណ្តើរ ហើយក៏ងាកទៅយកដូងដែលកោសនិងពូតយកខ្ទិះរួចនោះមកក្បែរកាយ។
«អុះ!» ខណៈពេលដែលលូកយកផ្តិលដាក់ទឹកខ្ទិះ មាណវីយើងក៏របូតមាត់ភ្លាត់សំឡេងធ្វើឲ្យស្រីបម្រើក្បែរកាយរហ័សងាកមកមើលភ្លាមៗមួយរំពេច។
«យ៉ាងម៉េចហើយ?» តែមិនទាន់ទាំងបានមកដល់ផង ដៃហាប់ណែនរបស់អ្នកណាម្នាក់ក៏ត្រកងដៃតូចសស្អាតរបស់ស្រស់ស្រីឡើង ព្រមទាំងពិនិត្យពិច័យយ៉ាងយកចិត្តទុកដាក់រហូតដល់ម្ចាស់រាងកាយត្រូវភាន់ភាំង។
នាងសម្លឹងទៅកាន់អ្នកចំពោះមុខដោយឥតដកក្រសែភ្នែក ហើយកាន់តែមានអារម្មណ៍ទុកចិត្តចម្លែកពេលនរៈងើបមុខមករកនាងដោយទឹកមុខព្រួយបារម្ភ។
«យ៉ាងម៉េចហើយ សោមា? ឈឺខ្លាំងទេ?» បុរសក្នុងឈុតពណ៌សដោយមានអាវកាក់ពណ៌ខ្មៅបន្លឺវាចារស្រាលៗដោយក្តីព្រួយបារម្ភ។ កែវភ្នែកពណ៌ខ្មៅមិនព្រមដកចេញពីវង់ភ័ក្ត្រស្រទន់របស់អ្នកដែលខ្លួនធ្លាប់ស្គាល់និងយកចិត្តទុកដាក់ជាមួយ។